សមត្ថកិច្ចឃាត់លោកតាម្នាក់អាយុ ៧៦ឆ្នាំ ករណីចាប់រំលោកក្មេងស្រីអាយុ ១០ឆ្នាំ បានសំរេច ២ដង

ព្រៃវែង÷ ក្រោយពីទទួលពាក្យបណ្តឹង ពីឈ្មោះ សែ រ៉ា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ជាម្តាយបង្កើតជនរងគ្រោះ)

បានប្តឹងទៅលើឈ្មោះ រត្ន័ យ៉ាន់ ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ថាបានចាប់រំលោភសេពសន្ថវះ លើកូនស្រី ឈ្មោះ( ក ច ន )អាយុ ១០ឆ្នាំ ។

ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ អ.ហ ខេត្ត និងដោយមានការសម្របសម្រួល និតិវិធី ពីឯកឧត្ដព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។

ថ្ងៃទី២៤ខែគុម្ភះឆ្នាំ ២០២១ម៉ោង១៣.១០ នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋា អ.ហ ស្រុកកំពង់ត្របែក ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះរត្ន័ យ៉ាន់ ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្រោយពីធ្វើការស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តចាប់រំលោភសេពសន្ថវ ទៅលើក្មេងស្រីឈ្មោះ( ក ច ន )បានសំរេចចំនួន០២ដង ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។