ករណីហិង្សាដោយចេតនាបណ្ដាលអោយជនរងគ្រោះរបួសត្រង់ស្មាខាងស្ដាំ នៅស្រុកវើនសៃ

ខេត្តរតនគិរី÷ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកោះពាក្យស្រុកវើនសៃបានអោយដឹងថា នាសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣:១០នាទីរសៀល ត្រង់ចំណុចភូមិកោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី មានករណីហិង្សាដោយចេតនាមួយបង្កឡើងដោយជនសង្ស័យឈ្មោះ ឈុន ឆៃតឹក ភេទប្រុសអាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានយកឈើចំនៀរក្ដារបាំងផ្ទះទៅវាយជនរងគ្រោះម្នាក់ទៀតបណ្ដាលអោយរបួសត្រង់ស្មាខាងស្ដាំ។

របាយការណ៍ខាងលើបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ណាយទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិកាចក់ អ្នកទាំងពីរមានទីលំនៅនៅភូមិ ឃុំកើតហេតុខាងលើ។ យ៉ាងណាមិញយើងក៏មិនទាន់បានដឹងពីមូលហេតុពិតប្រាកដដែលបណ្ដាលអោយជនសង្ស័យបង្កហិង្សាទៅលើជនរងគ្រោះនៅឡើយទេ ។

ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងប្រចាំបញ្ជានៅអធិការដ្ឋាន បានចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍កោះពាក្យ ស្រាវជ្រាវឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះ ឈុន ឆៃតឹក ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាន ដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់៕