ខេត្តកណ្ដាល÷ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលកើនជាង ១៧០០នាក់ និងវិជ្ជមានជិត ២០នាក់

ខេត្តកណ្ដាល៖ យ៉ាងហោចមនុស្ស ១៧៣០នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងចំណោម ១១ស្រុក ក្នុងខេត្តកណ្ដាល ហើយតួលេខបានបង្ហាញពីអ្នកវិជ្ជមានកូវីដ១៩ សរុប ១៩នាក់ ក្នុងនេះ ជនជាតិចិន កំពុងសម្រាកព្យាបាលជំងឺកូវី នៅមន្ទីរពេទ្យ ជ័យជំនះ ចំនួន១៨។

របាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងដែរថា ក្នុងចំណោម ១១ស្រុក គឺស្រុកកោះធំ មានអ្នកប៉ះពាល់ច្រើនជាងស្រុកផ្សេង គឺ ៧២៣នាក់ , ស្រុកខ្សាច់កណ្ដាល ៣៤៩នាក់, ក្រុងតាខ្មៅ ២៤៧នាក់ , ស្រុកល្វាឯម ១៥៩នាក់, និង ស្រុក កណ្ដាលស្ទឹង ១០២នាក់ ដែលនាំមុខ ស្រុកផ្សេងៗ។ សូមមើលរបាយការណ៍លម្អិតខាងក្រោម ៖