នៅព្រឹកមិញ​ពលរដ្ឋ​ជិត​២០០​នាក់​ នៅកំពង់ចាម​ត្រូវ​បាន​យក​សំណាក​តេស្ត​ខូវិដ​ ១៩

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តកំពង់ចាម ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យ កំពុងយកសំណាក​ប្រជាពលរដ្ឋនៅភូមិកោះតូច ឃុំពាមជីកងប្រមាណ៦០នាក់ រួចបន្តទៅយកសំណាកប្រជាពលរដ្ឋនៅ មណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ប្រមាណជាង១០០នាក់ទៀត។

រដ្ឋបាល​ខេត្ត​កំពង់​ចាម​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ទាប់ពីបានរកឃើញបុរសផ្ទុកមេរោគកូវីដ-១៩ម្នាក់ចូលរួមពិធីមង្គលការនៅខេត្ត​កំពង់​ចាម​ កាលពីថ្ងៃទី​ ២១​ ខែកុម្ភ:​៕

ប្រភព÷​ មន្ទីរសុខាភិបាល​ខេត្ត​កំពង់​ចាម