បុរសម្នាក់រងរបួសធ្ងន់ ក្រោយពីបើកត្រាក់ទ័រភ្ជួរនិងរុញដីចំការ ជាន់មីនតោន

ស្រុកអន្លង់វែង÷ នៅវេលាម៉ោង១២. ៥នាទី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ មានករណី ត្រាក់ទ័រភ្ជួរនិងរុញដីចំការ ជាន់មីនតោន នៅចំណុចUA(82658,80266) ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ័ ស្រុកអន្លង់វែង បណ្តាលអោយអ្នកបេីកបរ រងរបួស ធ្ងន់ និងដាច់កង់មុខត្រាក់ទ័រ ខាងឆ្វេង ជនរងគ្រោះ ឈ្មោះ អុង សិលា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ អានុក ឃុំ ចារឈូក ស្រុក អង្គរជុំ ខេត្តសៀមរាប របួសជេីងខាងឆ្វេង និងដាច់សាច់ច្រមុះ បានមណ្ឌលសុខភាពត្រពាំងតាវ និង បន្តបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕