មន្ត្រី​ពន្ធនាគារខេត្តកណ្តាល​ម្នាក់ រត់ការ​ដោះលែង​អ្នក​ជាប់ឃុំមិនបានសម្រេច បែរជា​ត្រូវ​ជាប់គុកខ្លួនឯងវិញ

កណ្តាលល៖ លោក តុង ដា​រ៉ា មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល ដែល​ជំនាញ​រត់ការ​ដោះលែង​អ្នក​ជាប់ឃុំ​នោះ ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល ឃាត់ខ្លួន​ពាក់ព័ន្ធ​ការរត់​ការ ដោះលែង​ជន​ជាប់ឃុំ តែ​មិនបាន​សម្រេច ដោយយោង​តាម​ពាក្យបណ្តឹង​របស់ អ្នក​ពឹងពាក់​ឲ្យ​ជួយ​រត់ការ ។​

​បន្ទាប់ពី​ចាប់ខ្លួន បញ្ជូន​ឡើង​តុលាការ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល បានសម្រេច​ឃុំខ្លួន​លោក តុង ដា​រ៉ា ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។
គួរបញ្ជាក់ថា៖ លោក តុង ដា​រ៉ា តែងតែ​រត់ការ​ដោះលែង ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​នៅក្រៅ​ឃុំ ពេល​បញ្ជូន​ចូល​ពន្ធនាគារ​ម្តងៗ មិន​ថា​រឿង​តូច ឬ​រឿង​ធំ ប៉ុន្តែ​ករណី ចុងក្រោយ​នេះ ដោយសារ​យកលុយ ពី​អ្នក​ដែល​ពឹងពាក់ ក្នុង​មួយ​រឿងៗ​រាប់ពាន់ និង រាប់ម៉ឺន​ដុល្លារ ដោយ​យក​លេស​ថា យកលុយ​នេះ ទៅ​ឲ្យ​តុលាការ ដើម្បី​សុំ​ដោះលែង​ជនជាប់ចោទ​ឲ្យ​នៅក្រៅ​ឃុំ តែ​ទីបំផុត​លុយ​ទាំងអស់នោះ លោក តុង ដា​រ៉ា បាន​យកទៅ​ចាយ​អស់ ហើយ​ជន​ជាប់ឃុំ នៅតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដដែល ទើប​ធ្វើ​ឲ្យ​អ្នក​ពឹងពាក់​ខឹង ក៏​ដាក់​ពាក្យបណ្តឹង​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​៕

ប្រភព ព័ត៌មាន