សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្ត​ព្រះវិហារ​÷ ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង ១២និង៣៥ នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន​នគរបាល​ស្រុក​ត្បែង​មានជ័យ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប្រមេ​ បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន​​ជួញដូរ​ និង​ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ផ្ទះ​របស់​ឈ្មោះ​ អ៊ាម​ នេសាន ស្ថិត​ក្នុង​ភូមិ​បុស្ស​ធំ​ ឃុំ​ប្រមេ​ ស្រុក​ត្បែង​មានជ័យ​ ខេត្តព្រះវិហារ ។ សមត្ថកិច្ច​យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់​ ដែលមានឈ្មោះដូចខាងក្រោម៖
1-ឈ្មោះ អ៊ាម នេសាន ភេទ​ប្រុស​ អាយុ​ ៣៣ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ រស់​នៅ​ភូមិ​បុស្ស​ធំ​ ឃុំ​ប្រមេ​ស្រុក​ត្បែង​មានជ័យ​ ខេត្ត​ព្រះវិហារ​ ។ (មុខ​សញ្ញា​ជួញ​ដូរ​)​
2- ឈ្មោះ​ ថាន់ ធា​ ភេទ​ប្រុស​ អាយុ​ ៤១ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​បុស្ស​ធំ​ ឃុំ​ប្រ​មេ​ ស្រុក​ត្បែង​មានជ័យ​ ខេត្ត​ព្រះវិហារ​ ​។ (មុខ​សញ្ញា​ប្រើប្រាស់)​
3- ឈ្មោះ​ ស៊ាន​ អរ​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​បុស្ស​ធំ​ ឃុំ​ប្រ​មេ​ ស្រុក​ត្បែង​មានជ័យ​ ខេត្ត​ព្រះវិហារ​ ។ (មុខ​សញ្ញា​ប្រើប្រាស់)​។ បាន​ធ្វើ​ការ​ដកវត្ថុតាង និងសម្ភារចាប់យករួមមាន ÷
-ក្រាម​ពណ៌​សថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ចំនួន​ ៧១ កញ្ចប់​តូច​ ស្មើនឹង​ទម្ងន់​ ១២៦.៥៩ ក្រាម ។
-ទូរសព្ទ​ ០៣ គ្រឿង​ ។
-បារី​អេឡិចត្រូនិច ០១​ ដើម​។
-លុយ​ចំនួន​ ១៧០.០០០.០ រៀល​។
-សម្ភារៈ​វិច​ខ្ចប់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ ៕