អង់គ្លេសដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរបបដឹកនាំយោធាមីយ៉ាន់ម៉ា


អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងសមាជិកយោធាមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពរឹបអូសអំណាចតាមរយៈការធ្វើរដ្ឋប្រហារផ្តួលរំលំមេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអាប បាននិយាយថា អង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ចំនួន០៦រូប រួមទាំងមេបញ្ជាការយោធាលោក មីន អោង ហ្លេង ផងដែរ ដើម្បីផ្ញើសារយ៉ាងច្បាស់ថា អ្នកដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនឹងត្រូវចាប់អោយទទួលខុសត្រូវ និងថា អាជ្ញាធរត្រូវតែប្រគល់ការគ្រប់គ្រងឱ្យទៅរដ្ឋាភិបាល ដែលជ្រើសរើសដោយប្រជាជនមីយ៉ាន់ម៉ាវិញ ៕