មុខសញ្ញា​ជួញដូរ​នូវសារធាតុ​ញៀន​ដោយខុសច្បាប់​៣នាក់​ ត្រូវ​កំលាំងនគរបាល​ស្រុក​សំរោងទង​ស្រាវជ្រាវ​បង្ក្រាប

កំពង់ស្ពឺ​ ÷​ ក្រុមកាងារ​ប្រតិកម្មរហ័​ស​នៃស្នងការដ្ឋា​ន​នគរ​បាលខេត្ដកំពង់ស្ពឺ​ ក្រោយទទួលបានព័ត៌​មា​ន​ពីករណីជួញដូរប្រេីប្រាស់គ្រឿង​ញៀន​ បាន​ប​ញ្ជូន​​​ព័ត៌មាន​ឱ្យ​នគរបាល​ប្រឆាំងគ្រឿងញៀន​ នៃ​អ​ធិ​ការដ្ឋាន​ស្រុកសំរោ​ង​ ចុះស្រាវ​ជ្រាវ​និងឈានដល់ការបង្រ្កាប​ ជាក់ស្ដែង​នៅ​ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង១០ព្រឹក​ នៅចំណុចរោងចាំចាប​ ភូមិតាំងតាឡាត់​ ឃុំព្នាយ​ ស្រុកសំរោងទង​ ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​ស្រុកសំ​រោងទង​ និងបានការចង្អុលណែនាំពីលោ​កឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​ ដោយបានការសម្របសម្រួលនីតិវិធីពីលោក​ខៃ​ សម្ជស្ស​ ព្រះរាជអាជ្ញា​រង​ នៃអយ្យការ​អមសា​លាដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​ឃាត់បានមុខស​ញ្ញា​ ចំនួន3​នាក់​ ៖

១-ឈ្មោះ ហៀង តាក់ ភេទប្រុសអាយុ31ឆ្នាំនៅ

២-ឈ្មោះ សឿន ភាន់ ភេទប្រុសអាយុ39ឆ្នាំនៅភូមិត្នោតជ្រុំ​ ឃុំព្នាយ​ ស្រុកសំរោងទង​ និង​ឈ្មោះ ភីន ណាន់ ភេទប្រុសអាយុ19ឆ្នាំ​ នៅភូមិតាសាលឃុំជើងរាស់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។

​ វត្ថុតាង​ដកហូតរួមមាន​ ៖

-​ ម្សៅក្រាមពណស​ សង្ស័យជាគ្រឿងញៀនចំនួន​ 26​ កញ្ចប់​។

-​ ទូរស័ព្ទ​ដៃ​ ០១គ្រឿង(ចាស់)​ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន​មុខសញ្ញា​ទាំងបីនាក់​បានបញ្ជូន​មកអធិការដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ធ្វើការ​សាកសួរ​និង​កសាងសំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនា​ញ​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ចំណាត់ការ​បន្ត​ ៕