រថយន្តហ្វតមួយគ្រឿង រងការខូចខាតស្រាល បណ្តាលមកពីអគ្គីភ័យ

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ១៩:០០ នាទីយប់ ថ្ងៃសៅរ៍ ១ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤​ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅ តាមបណ្តោយផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។ ម្ចាស់ឈ្មោះ ឈួ ប៊ុនរិទ្ធ ភេទប្រុស អាយុ ៥១ឆ្នាំ សង្កាត់វាលវង្ស ខណ្ឌ​ ៧មករា រាជធានីភ្នំពេញ ។ មុខរបរ​ គ្រូពេទ្យ ។ មូលហេតុ​បណ្តាលមក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ។ ប្រភេទ រថយន្ត ( ហ្វតផ្លាកលេខកម្ពុជា CLMN 9899​ ) ។ ខូចខាត ឆេះរថយន្តហ្វតផ្លាកលេខ​ ( កម្ពុជា CLMN 9899)​ ផ្នែកខាងមុខបន្តិចបន្ទូច និង​ពុំ​បាន​បណ្តាល​ឲ្យ​ឆេះ​ដល់​អ្នក​ជិត​ខាង​ឡើយ​ ។

រថយន្តការិយា​ល័យ​​អគ្គិភ័យ​រាជធានីភ្នំពេញ :​ ចំនួន​ ​០២​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ០១​ ឡាន​ ស្មើនឹង​ ០៤​ ម៉ែត្រគូប ។ ពន្លត់ចប់​ ១៩:២០​ ​នាទី​យប់ នា​ថ្ងៃ​ដដែល​ ៕