សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ០២នាក់ ករណីបំភ្លៃព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ÷ សមត្ថកិច្ចចាប់ខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតអំពីការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ។ ការចាប់ខ្លួននេះ បានធ្វើឡើងថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2021 នេះ៕