សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយនគរបាលខេត្តកំពតនាំខ្លួនមុខសញ្ញាលួច ម៉ូតូតាមអំណាចដីការបស់អយ្យការអមសាលាដំបូងខេត្ត

ខេត្តបាត់ដំបង៖ ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ អនុវត្តតាមការ ណែនាំរបស់ លោក ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាល​ព្រហ្ម​ទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និង ក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន ទៅសហការណ៍ ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពត ដែលដឹកនាំដោយ លោកវរសេ​នីយ៍ឯក លក ញ៉ាវ អនុវត្តដីកាបញ្ជាឱ្យុចូលខ្លួន លេខ ០៩ អ.យ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រ​បស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អមសា​លា​ដំបូងខេត្តបាត់ដំបង បានបញ្ជាឱ្យជនសង្ស័យ ឈ្មោះ នាក់ ចន្ធូ ហៅ ធូ ភេទប្រុស ថ្ងៃខែឆ្នាំកំ​ណើត ១១ ខែកញ្ញា ឆ្នាំ១៩៦៦ បច្ចុប្បន្នមានទីលំ​នៅ ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ពាក់ព័ន្ធ ករណី លួច​មានស្ថានទម្ងន់ទោស ( កាច់សោយកម៉ូតូ )នៅចំ​ណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់​ដំបង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

នៅចំពោះមុខនៃការស្រាវជ្រាវជនសង័្សយរូប​នេះជាមុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺហេីយទេីបត្រូវបានដោះលេងកាលពីថ្ងៃទី​២៩ ខែ​មករា​ ឆ្នាំ​២០២១​ កន្លងទៅថ្មីៗនេះ។

នៅពេលនេះសមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនជនសង័្សយខាងលើទៅកាន់អយ្យការអមសា​លា​ដំបូងខេត្ត បាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕