អ្នកក្លាហាន ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបើកឆាកប្រយុទ្ធ

នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៧:០០នាទី កម្លាំងផ្នែកជំនាញ (ផ្នែកយុត្តិធម៌និងផ្នែកប្រឆាំងគ្រឿងញៀន) នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការធ្វើការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃនិង ខ្សែក្រវ៉ាត់កាប់និងវាយលើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ម្នាក់សំរាកពេទ្យ និងម្នាក់សំរាកព្យាលនៅផ្ទះ) ដោយឃាត់ខ្លួននៅចំណុច០២កន្លែងផ្សេងគ្នា ទី១-ឃាត់ខ្លួនបាន០១នាក់នៅចំណុចផ្ទះជួល ផ្លូវលេខ១៩៨៦ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២-បន្តឃាត់ខ្លួនបាន០២នាក់ទៀតនៅចំណុចផ្ទះជួលផ្លូវលំ ភូមិរោងចក្រទី១ សង្កាត់គោកឃ្លាង ខណ្ឌសែន សុខ រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខដីឡូត៍លេខ១៤៦ ផ្លូវលេខ១១០ ក្រុមទី២៨ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែ កុម្ភ: ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២៤:៤០នាទីរំលងអាធ្រាត្រ ៕