អ្នកប្រព្រឹត្តល្បែងស៊ីសង(ជល់មាន់)​ចំនួន​០៤​នាក់ត្រូវបានឃាត់ខ្លួនអប់រំនៅក្រុងបាត់ដំបង

បាត់ដំបង៖ ពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១​ វេលាម៉ោង១២និ​ង​២០នាទី​ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ រួមនឹងយោ​បល់របស់ លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែន​ការងារនគរបាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ ឆាង​ វណ្ណឆៃ​ អធិការនគរ​បាលក្រុងបាត់ដំបង​ បានដឹកនាំឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសង(ជល់មាន់) នៅសង្កាត់ចំការ​សំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង ដោយ​ធ្វើការឃាត់ខ្លនមនុស្សចំនួន០៤នាក់និងសម្ភារៈមានម៉ូតូ​ចំនួន ០៥គ្រឿង​ ស៊ុម​ដាក់​មាន់​ចំនួន ០៥ជញ្ជីញសំរាប់ថ្លឹងមាន់ចំនួន០១និងមាន់ជល់ចំនួន០៤ក្បាល។

នៅក្រោយពេលធ្វេីកំណត់ហេតុសាកសួរ​ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាព​នេះបន្តទៀត និងបានឱ្យវិលត្រឡប់ទៅសហគម​ន៍​វិញ៕