កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់ឧក្រិដ្ឋជន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់ នៅក្នុងបុរីអង្គរភ្នំពេញ រាជធានីភ្នំំពេញ

ភ្នំពេញ៖ ព័ត៌មានបឋម បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមៗនោះ កម្លាំងអាវុធហត្ថ ក៏បានប្រើប្រាស់សិទ្ធិការពារខ្លួន ដោបាញ់ត្រឡប់ទៅវិញ បណ្ដាលឱ្យក្រុមជនល្មើសស្លាប់ចំនួន ៤នាក់ នៅកន្លែងកើតហេតុ៕

ប្រភព ព័ត៌មាន