ក្មេងស្រីចំនួន០៣នាក់ងូតទឹកអូរលុងស្លាប់ទាំង០៣នាក់ នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានក្មេងស្រីចំនួន០៣នាក់បានលង់ទឹកអូរស្លាប់ ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះស្លាប់ដោយសារលង់ទឹកមាន៖ ១,ឈ្មោះ អឿយ ផាន់ឡយ ភេទស្រី អាយុ០៧ ឆ្នាំ, -២,ឈ្មោះ ផល ស្រីមួយ ភេទស្រី អាយុ០៦ឆ្នាំ , -៣,ឈ្មោះ សុំ ផាន់ណា ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិប៉ោយសំរោង ឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេតបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖​ ក្មេងទាំង០៣នាក់ ឪពុកម្តាយទៅធ្វើការនៅថៃ រស់នៅជាមួយតានិងយាយ នៅមុនពេលកើតហេតុ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ចន្លោះម៉ោង១០:៣០នាទីព្រឹក ដល់ម៉ោង០១និង៣០នាទីរសៀល បាននាំគ្នាទៅលេង​ទឹកអូរ ចំនុចខាងត្បូងភូមិចំងាយ៤០០ម៉ែត្រ ទឹកមានជម្រៅប្រហែល០២ម៉ែត្រ បន្ទាប់មកមានក្មេងប្រុសអាយុ០៣ឆ្នាំ ឈ្មោះ អឿយ តៃវ៉ាន់ បានរត់មកប្រាប់ជីតា ឈ្មោះ រៀង សាវ៉ាន ភេទប្រុស អាយុ៦២ឆ្នាំ ថា បងៗលុងទឹកអូរ ភ្លាមនោះគាត់បានជិៈម៉ូតូឌុបចៅទៅកន្លែងក្មេងលង់ទឹកនោះ បានចុះរ៉ាវរកឃើញ ក្មេងចំនួន៣ នាក់ ក្មេងទាំងនោះ បានស្លាប់បាត់ទៅហើយ ។​ សពក្មេងស្រីទាំង០៣នាក់ បានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុមការងារគណៈកម្មការចំរុះបានត្រួតពិនិត្យរួច ៕

ប្រភព ព័ត៌មាន