ខ្លាញ់​សាច់​បិសាច​នាំ​អោយ​កើត​ជំងឺ​បេះដូង

ប្រជាជន​កម្ពុជា​យើង​ធ្លាប់​បាន​ប្រើ​ខ្លាញ់ជ្រូក​ដើម្បី​ធ្វើ​ម្ហូប​ឆារ​និង​អាហារ​មួយ​ចំនួន​ទៀត​មុន​ពេល​ដែល​ការ​ប្រើ​ប្រេងឆារ​បាន​ពេញ​និយម​។​ម្យ៉ាងទៀត​នោះ​អ្នកខ្លះ​ក៏​ចូល​ចិត្ត​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដែរ​។​វា​អាច​ទាក់ទង​នឹង​រសជាតិ​អណ្តាត​។

កត្តា​ទាំងនេះ​អាច​រួមចំណែក​នៅ​ក្នុង​ការ​ធ្វើ​អោយ​មានការ​កើត​ជំងឺ​បេះដូង​ដ៏​ច្រើន​នៅ​កម្ពុជា​។​មនុស្ស​ដែល​បរិភោគ​ខ្លាញ់​សត្វ​ច្រើន​មាន​អត្រា​កើត​ជំងឺ​បេះដូង​ដែល​បណ្តាល​មក​ពី​សរស​សៃ​ឈាម​ចិញ្ចឹម​បេះដូង​(coronary heart disease) ខ្ពស់​ជាងគេ​បំផុត​។​

កាលណា​នៅ​ក្នុង​ឈាម​មនុ​ស្សមានជាតិ​ខ្លាញ់​ច្រើន​នៅ​ក្នុង​ឈាម​វា​នឹង​បណ្តាល​អោយ​មាន​កំណត​ខ្លាញ់​នៅ តាម​ជញ្ជាំង​សរសៃឈាម​អាកទែរ​។​ជា​ផលវិបាក​នោះ​វា​រំខាន​ទៅ​ដល់​ចរន្តឈាម​រត់​នៅ​ក្នុង​ខ្លួ​យើង​។​បើសិនជា​សរសៃឈាម អាកទែរ ចិញ្ចឹម​បេះដូង​(coronory arteries) មាន​កំណកខ្លាញ់​ជាប់​តាម​ជញ្ជាំង​សរសៃឈាម​នោះ​វា​នឹង​ធ្វើ​អោយ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​មិន​គ្រប់គ្រាន់​ដោយ​នាំ​អោយ​មាន​ជំងឺ​បេះដូង​កើតឡើង​។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា​អ្នក​បរិភោគ​ខ្លាញ់​តិច​ត្រឹម​ចំនួន​៣​ទៅ​១០​ភាគរ​នៃ ថាមពល​ទាំងអស់​មាន​កើត​ជំងឺ​បេះដូង​តិច​ជាងគេ ​។ ដូច្នេះ​បើ​អ្នក​បរិភោគ​ខ្លាញ់​ច្រើន​នោះ​វា​ល្មម​ដល់​ពេល​ដែល​អ្នក​បោះបង់​ចោល​ហើយ​បើសិនជា​អ្នក​ស្រលាញ់​ជីវិត​របស់​អ្នក​៕

ប្រភព÷ Health.com.kh