ឃាត់ខ្លួនកូនប្រសាជើងល្អ ករណីហិង្សាបង្ករឲ្យខូចខាតដោយចេតនា

ប៉ុស្តិ៍គរបាលរដ្ឋបាលកំពង់ភ្នំ÷ ‌ថ្ងៃ‌ទី០១ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង ១១និង២៥ នាទី នៅចំណុច ផ្ទះជនរងគ្រោះឈ្មោះ បេ រី ភេទ ស្រី អាយុ ៦០ ឆ្នាំ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ សម្ភារះខូចខាត:
ហឹបដែក០២ត្រូវខូតខាត

វត្ថុតាងចាប់យក:
១. ញញួរផ្លែដែក និងដងដែក ចំនួន ០១
២. ហិបដែក ចំនួន ០២
៣. មេសោរ ចំនួន ០២

ជនរងគ្រោះ‌ឈ្មោះ បេ រី ភេទ ស្រី អាយុ៦០ ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនសង្ស័យ (ប្រុស)ឈ្មោះ ស៊ាង វ៉ាននី ហៅ តូច ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុ ខាងលើ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម។

សភាពរឿងហេតុ÷ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស៊ាង វ៉ាននី បានដើរមកផ្ទះឈ្មោះ បេ រី ត្រូវជាម្តាយក្មេក ហើយជនសង្ស័យបានរុករើរបស់របរនៅលើផ្ទះជនរងគ្រោះហើយបន្ទាប់បានចុះពីលើផ្ទះ ហើយបានយកញញួរមកវាយហិបដែកដែលចាក់សោរធ្វើអោយខូចខាតហិបអស់ចំនួន០២ ក្រោយពីវាយហើយឈ្មោះ ស៊ាង វ៉ាននី បានដើរចេញពីផ្ទះរបស់ជនរងគ្រោះទៅផ្ទះរបស់ខ្លួនវិញ ។ បន្ទាប់មកជនរងគ្រោះបានតេទូរស័ព្ទប្តឹងមកក្រុមការងារព៏តមាននិងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកហើយក្រុមការងារបានរាយការណ៍បន្តជូនលោកវរសេនីឯក អាំ ធូ អធិការនៃអធិការ ដ្ឋាននគរបាលស្រុកក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក អាំ ធូ បានបញ្ជាដល់កម្លាំងប៉ុស្តិ៍កំពង់ភ្នំ អោយចុះទៅដល់ទីតាំងកើតហេតុខាងលើក៏បានឃើញជនសង្ស័ ឈ្មោះ ស៊ាង វ៉ាននី នៅលើផ្ទះរបស់ខ្លួនក៏បានហៅចុះពីលើផ្ទះហើយបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី ៕