ឃាត់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូកង់បី

រាជធានីភ្នំពេញ÷ នៅថ្ងៃទី​១៨ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ០៤​ និង​ ០០នាទី​ នៅចំណុច​ផ្ទះលេខ៩៥ឃ ផ្លូវលំ​ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។
-​ ជនរងគ្រោះ​ឈ្មោះ​ ស៊ុន​ នាង​ ភេទប្រុស​ អាយុ​៥៤ឆ្នាំ​ មុខរបររត់កង់បី​ មានទីលំនៅកន្លែងកេីតហេតុ
-​ ជនសង្ស័យទី១ឈ្មោះ​ ធី​ ណារ៉ុង​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ផ្ទះជួល​ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ​ (មានសារធាតុញៀន​)
-​ ជនសង្ស័យទី២ឈ្មោះ​ ហេង​ ភេទប្រុស​ អាយុប្រហែល៣២ឆ្នាំ​ មានទីលំនៅផ្ទះជួល​ ម្តុំកាសា​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ (គេចខ្លួន)
សំភារៈ​ដក​ហូតៈ​
១/ សោរលេខប្រាំបី​ ចំនួន​ ០១
២/ ដែកសំប៉ែតកែច្នែ​សម្រាប់កាច់សោរកម៉ូតូ​ ចំនួន​ ០១
៣/ កង់បីឥណ្ឌា​មួយគ្រឿង​ម៉ាក​ BAJAJ 3W RE 4S LPG ពណ៍លឿង​ សេរីឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​១HD-៥៨៨៧
ដំណើរ​រឿងហេតុៈ​នៅថ្ងៃកេីតហេតុ​ខាងលេី​ជនរងគ្រោះ​បានចតកង់បីឥណ្ឌានៅមុខផ្ទះត្រូវបានជនសង្ស័យធ្វេីសកម្មភាពលួចបានសម្រេច​ ក្រោយពេលកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង​ ភ្លាមៗនោះសមត្ថកិច្ច​បានចុះទៅដល់កន្លែងកេីតហេតុបេីកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់​ រួមនឹងវត្ថុតាង​ នៅថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង​ ​១៣​ និង៣០នាទី​ នៅចំណុចមន្ទេីរពេទ្យព្រះកេតុុមាលា​ ផ្លូវ៤៧​ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ​តែម្តង។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លេីយ​ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី​៕