តើកម្ពុជាមានសិទ្ធិដេញបរទេសចេញពីប្រទេសបានដែររឺទេ ? បើដេញបានតើអាស្រ័យលើកត្តាអ្វី ? 

ថ្មីៗនេះ មានការបណ្តេញនូវ ជនជាតិ ចិន ម្នាក់តាមរយៈប្រកាសរបស់ក្រសួងមហាផ្ធៃពាក់ព៏ន្ធបទល្មើសប្រព្រឹត្តនៅកម្ពុជាដោយបង្កើតព៌ត័មានមិនពិតថា «កម្ពុជារកសុីលក់វ៉ាក់សាំងដែលជាអំណោយចិន» ហើយ ក៏កំពុងមានការរៀបចំបែបបទបណ្តេញជនជាតិ បារាំងម្នាក់ ផងដែរ ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់ ប្រើប្រាស់អាវុធខុសច្បាប់ និងបង្កការអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

ដូច្នេះ តាមរយៈមាត្រា ៣៦ នៃ ច្បាប់ក្នុងស្រុក ស្តីពី អន្តោប្រវេសន៍ (១៩៩៤) បានប្រគល់សិទ្ធិទៅកាន់ រដ្ឋមន្ត្រីមហាផ្ទៃ ក្នុងការបណ្តេញចេញ រាល់ជនបរទេស ដែល៖

(១) មានអាកប្បកិរិយា និង សកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិ ឬ

(២) ជននោះជាអ្នកប្រឆាំងនឺងសន្តិសុខជាតិ ឬ

(៣) មកធ្វើការដោយគ្មានប័ណ្ណការងារ។