មន្រ្តីបរិស្ថានលែងសត្វព្រៃ៣ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ 

ខេត្តមណ្ឌលគិរី ៖ សត្វព្រៃប្រភេទដោយកម្រ និងមានដោយបង្គួរចំនួន៣ក្បាល ត្រូវបានមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី លែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ នៅវេលាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលការថែទាំ និងពិនិត្យឃើញថា សត្វព្រៃទាំង៣ក្បាលនេះ មានសុខភាពល្អប្រសើរដែលអាចឲ្យពួកវាចូលទៅរស់នៅក្នុងជម្រកព្រៃធម្មជាតិវិញបាន។

សត្វព្រៃទាំង៣ក្បាលខាងលើនេះ រួមមាន ១.សត្វកំប្រុកស្លាបធំចំនួន១ក្បាល ទទួលបានពីប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃ, ២.សត្វព្វាំងចំនួន១ក្បាល ទទួលបានពីប្រជាពលរដ្ឋរស់នៅស្រុកអូររាំង និង៣.សត្វពស់ថ្លានចំនួន១ក្បាល ទទួលបានពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។

ជាមួយនឹងការលែងសត្វព្រៃឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញខាងលើនេះ មន្រ្តីបរិស្ថានក៏សូមកោតសរសើរដល់ទឹកចិត្តប្រពលរដ្ឋដែលបានចូលរួមការពារ ថែរក្សា និងអភិរក្សសត្វព្រៃ ដើម្បីឲ្យបានគង់វង្ស៕