ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ស្លាប់​បាត់បង់​ជីវិត​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុក​មណ្ឌលសីមា​

ស្រុក​មណ្ឌលសីមា÷ ​កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង ៥:៤៥ នាទីល្ងាច នៅចំណុច ផ្លូវកោងមុខវត្តប៉ាក់ខ្លង ឃុំ​ប៉ាក់ខ្លង​ ស្រុក​មណ្ឌលសីមា​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយម៉ូតូ​ បុកអ្នកដើរថ្មេីរជេីង​ បណ្តាលឲ្យរងរបួសធ្ងន់​ ស្លាប់​នៅ​ពេល​បញ្ជូនជនរងគ្រោះទៅព្យាបាល​ នៅមណ្ឌលសុខភាពប៉ាក់ខ្លង ។

ជនរងគ្រោះមានឈ្មោះ ចឹង ង៉ុកយ៉ុង​ ភេទ ស្រី អាយុ ៦៧ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិ​ ២​ ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា​ រីឯជនបង្ករមានឈ្មោះ​ ខេង លីន​ ភេទ ស្រី អាយុ ២៧ ឆ្នាំ​ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង​ ស្រុក​មណ្ឌលសីមា​ ។

បច្ចុប្បន្នកម្លាំង​ជំនាញ​យេីង​ បាន​ឃាត់​ខ្លួន​ជន​បង្ក​ ​ដេីម្បី​រៀបចំ​សំណុំរឿងបញ្ជូន​ ទៅឲ្យការិយាល័យចរាចរណ៍ខេត្តចាត់ការ​តាម​និតិ​វិធី​ ៕