ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ

ករណីលួចទូរស័ព្ទប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០:២០ នាទី នៅចំណុចតូបកាត់សក់ ឈ្មោះពៅ អូន រស់នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បង្កឡើងដោយជនល្មើសមានគ្នាពីរនាក់៖

០១- ឈ្មោះស្រឿង សុភាព ភេទប្រុស អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។

០២- ឈ្មោះភឿន​​ ទិត្យ ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានចូលទៅយកលួចទូរស័ព្ទមួយគ្រឿង ម៉ាក់OPPO របស់ឈ្មោះ ប៉ា លី ភេទប្រុស អាយុ ១៨ឆ្នាំ ដែលដាក់ បញ្ចូលថ្មចោលនៅក្នុងតូបកាត់សក់ខាងលើ តែត្រូវម្ចាស់ឃើញទាន់ ក៏ដេញចាប់ដណ្ដើមយកបានមកវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕