ជនសង្ស័យ​ ០២នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី​ជួញដូរ​និងប្រើប្រាស់គ្រឿងញៀន​

ឧដុង្គ÷​ នៅថ្ងៃអាទិត្យ​ ០២រោជខែផល្គុន ឆ្នាំជូត ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​វេលាម៉ោង១៥:០០នាទី​ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ តាមស្រាវជ្រាវនឹងឃាត់មុខសញ្ញាមានដីការបង្គាប់អោយចាប់ខ្លួននៅចំនុចភូមិស្ពានទំលាប់ ឃុំទំនប់ធំ​ ស្រុកញាឮ ខេត្តកណ្តាល ជាក់ស្ដែង​កម្លាំងយើងបានឃាត់មុខសញ្ញាសង្ស័យចំនួន​ ០២នាក់:

១.ឈ្មោះ មុន រ៉េត​ ភេទប្រុស អាយុ​ ៤២ឆ្នាំ(មុខសញ្ញាមានដីការបង្គាប់អោយចាប់ខ្លួន)រស់នៅភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ

២.ឈ្មោះ ស៉ឹម គឹមហ៊ុល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន​ ០៣កញ្ចប់(០២ មធ្យម​០១ធំ)​ ទូរស័ព្ទដៃចំនួន០២គ្រឿង ជញ្ជីង​អេឡិចត្រូនិក​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន០១​គ្រឿង​ម៉ូតូ០១គ្រឿងម៉ាកNexពណ៍​ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ​1P.0137 កាំភ្លើងAK47ស្វាយបត់ចំនួន​ ០១ដើម បង់ចំនួន​ ​០១ គ្រាប់ចំនួន​ ១៧គ្រាប់ កាំភ្លើងកែច្នៃប្រើខ្យល់​ចំនួន​ ០១​ដើម និងឧបករណ៍​កែច្នៃ​សំរាប់​ប្រើប្រាស់​គ្រឿងញៀនមួយចំនួនទៀត ។​

ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី​៕