សង្វៀនជល់មាន់មួយកន្លែងត្រូវបានសមត្ថកិច្ចនគរបាលស្រុកឯកភ្នំឱ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាព

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារ​ណ​ជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានជ្រាបថាកាលពីថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០​២១​ បានឃេីញរូបភាពដែលផ្សព្វផ្សាយតាមបណ្តាញសង្គម​ដោយអ្នកសារព័ត៌មាន​ ពីករណីប្រមូលផ្តុំគ្នាប្រព្រឹត្តិល្បែងជល់មាន់នៅវាលស្រែ​ ស្ថិតក្នុងឃុំពាមឯក​ ស្រុកឯកភ្នំ​ខេត្តបាត់ដំបង​ ។

បន្ទាប់ពីឃើញការផ្សព្វផ្សាយនេះ លោកឧត្តមសេ​នីយ៍ទោ សាត គឺមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាទៅលោកអធិការនគរបាលស្រុកឯកភ្នំ​ ដេីម្បីធ្វេីការស្រាវជ្រាវនិងចាត់វិធានការលេីបញ្ហានេះ។

នៅថ្ងៃទី​០១​ ខែ​ មីនា​ ឆ្នាំ​២០២១​ ម្សិលមិញលោក​ម៉ិល​ សុផល​ អភិបាលនៃគណៈអភិបាលស្រុកឯក​ភ្នំ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ​បា​ល​ស្រុកឯកភ្នំ​ បានដឹកនាំចុះទៅពិនិត្យផ្ទាល់ដល់ចំណុចទីតាំងវាលស្រែដែលមានករណីជល់មាន់នោះ​ ហេីយនៅថ្ងៃដដែលលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អធិការនគរបាលស្រុកឯកភ្នំ​បានកោះអញ្ជេីញម្ចាស់ទីតាំងសង្វៀនមាន់នោះ​ មក​កាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការ​សាកសួរ​បំភ្លឺនិងបានធ្វេីកិច្ចសន្យាឱ្យគាត់បញ្ឈប់សកម្ម​ភា​ព​នេះបន្តទៀត​ មុនពេលអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិ​សេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុតសូមអរ​គុ​ណ៕