ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីកាប់ប្លន់

រាជធានីភ្នំពេញ÷ កើតហេតុថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០១ម៉០០នាទីរំលងអាធ្រាត្រ នៅចំណុចមុខផ្ទះកាត់កញ្ចក់ ផ្លូវ វេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ២៧១ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រកាត់ដេរ ។

១-ជនសង្ស័យឈ្មោះ ស្រី អន ហៅពៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

២-ជនសង្ស័យឈ្មោះ ប៉ិល ឡែន ហៅប៉ារ៉ា ហៅនាគ ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

៣-ជនសង្ស័យឈ្មោះ ខាត់ សុភ័ក្រ្ត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។

សម្ភារៈជនរងគ្រោះដែលបាត់បង់៖ ម៉ូតូ ០១ គ្រឿងម៉ាក ប៊ីត ពណ៌ សលាយខៀវ លេខតួ ៩០១២៥៥៧ លេខម៉ាសុីន ៩០១២៧១០ ពាក់ស្លាកលេខភ្នំពេញ ១HN-៨៣៧៦។

ហេតុការណ៍៖ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ០១ម៉០០នាទីរំលងអធ្រាត្រ នៅចំណុចមុខផ្ទះកាត់កញ្ចក់ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនសង្ស័យឈ្មោះ ស្រី អន កំពុងឈររង់ចាំភ្ញៀវដែលមករកសេវាផ្លូវភេទ ពេលនោះជនរងគ្រោះជិះម៉ូតូ ០១ គ្រឿងម៉ាក ប៊ីត ពណ៌ សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ១HN-៨៣៧៦ មកឈប់និយាយតម្លៃជាមួយជនសង្ស័យឈ្មោះ ស្រី អន ហៅ ពៅ ដើម្បីនាំទៅរួមភេទ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន ០៣ នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទ ប្រុស អាយុប្រហែល ២០ ឆ្នាំជិះម៉ូតូចំនួន ០២ គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ (មិនចាំស្លាកលេខ) ប្រដាប់ដោយដាវកែច្នៃចំនួន ០១ ដើម មកកាប់លើជនរងគ្រោះបណ្ដាលឲ្យរបួសក្បាលពីខាងក្រោយចំនួន ០១ កន្លែង និងកញ្ចឹងកចំនួន ០១ កន្លែង ខណៈនោះជនរងគ្រោះបានផ្តួលម៉ូតូចោលរត់គេចខ្លួនតែម្តង បន្ទាប់មកជនសង្ស័យឈ្មោះ ស្រី អន ហៅ ពៅ បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ លុះដល់ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ០៩ម៉០០នាទីព្រឹក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឲ្យជួយស្រាវជ្រាវរក ភ្លាមៗនោះកម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះស្រាវជ្រាវរហូតដល់ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១១ម៉៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង ០២ នាក់ខាងលើរួចបានឆ្លើយសារភាពថាចំពោះម៉ូតូម៉ាក ប៊ីត ពណ៌ សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ១HN-៨៣៧៦ (របស់ជនរងគ្រោះ) ពួកគេបានឲ្យបក្សពួក ០២ នាក់ផ្សេងទៀតឈ្មោះ ខាត់ សុភ័ក្រ្ត ភេទ ប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ឈឹម ភេទ ប្រុស អាយុ ២៧ ឆ្នាំ យកទៅលក់ ភ្លាមៗនោះសមត្ថកិច្ចយើងបានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ខាត់ សុភ័ក្រ្ត យកមកធ្វើការសាកសួរបន្ត ចំណែកជនសង្ស័យឈ្មោះ ឈឹម និងបក្ខពួក ០៣ នាក់ទៀត មិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕