តុលាការកាត់ទោសលោក Nicolas Sarkozy អតីតប្រធានាធិបតីបារាំង ពីបទពុករលួយឲ្យជាប់គុក៣ឆ្នាំ

(ប៉ារីស)៖ គឺជាប្រវត្តិសាស្ត្រហើយ ដែលតុលាការបារាំងនៅថ្ងៃច័ន្ទនេះ បានសម្រេចផ្តន្ទាទោសអតីតប្រធានាធិបតីខ្លួនគឺលោក Nicolas Sarkozy ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទពុករលួយ ប៉ុន្តែបានព្យួរទោសរយៈពេល២ឆ្នាំ។

លោក Nicolas Sarkozy កាន់តំណែងជាប្រធានាធិបតីពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២។ គាត់ត្រូវបានគេរកឃើញថា មានកំហុសលើបញ្ហាហិរញ្ញវត្ថុ។ ចៅក្រមបាននិយាយថា លោក Nicolas Sarkozy មិនចាំបាច់ត្រូវជាប់គុកទេ។ គាត់អាចជាប់ទោស ដោយពាក់ខ្សែដៃអេឡិចត្រូនិចនៅផ្ទះ។

លោក Nicolas Sarkozy វ័យ៦៦ឆ្នាំគឺជាប្រធានាធិបតីបារាំងដំបូងគេ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសបារាំង៕