ប្រធានាធិបតីហ្វីលីពីន ចង់មកប្រទេសចិន ដើម្បីថ្លែងអំណរគុណ ចំពោះកញ្ចប់ជំនួយវ៉ាក់សាំង

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានទទួលវ៉ាក់សាំងCovid-19 ដែលឧបត្ថម្ភដោយចិន និងបានបង្ហាញបំណងចង់ទៅទីក្រុងប៉េកាំង ដើម្បីថ្លែងអំណរគុណ។

ប្រធានាធិបតី Rodrigo Duterte បានថ្លែងក្នុងពិធីទទួលការចាក់វ៉ាក់សាំងចិន នៅមូលដ្ឋានកងទ័ពអាកាសហ្វីលីពីនថា “យើងសូមស្វាគមន៍នៅថ្ងៃនេះដោយក្តីសង្ឃឹមយ៉ាងខ្លាំងថា ទីបំផុតយើងនឹងបញ្ចប់ការរាតត្បាត Covid-19 នៅក្នុងប្រទេស របស់យើង” ។ យន្តហោះយោធាចិន បានចែកចាយវ៉ាក់សាំង Sinovac ចំនួន៦០ម៉ឺនដុល្លារ ដែលរដ្ឋាភិបាល បានផ្តល់ឱ្យប្រទេសហ្វីលីពីន៕