មនុស្សពីរនាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត

ខេត្តត្បូងឃ្មុំ៖ ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦និង៤០នាទី
នៅលើផ្លូវក្រាលកៅស៊ូ នៅចំនុចមុខផ្ទះឈ្មោះ ម៉ាន សេត ភេទប្រុស ចន្លោះបង្គោលភ្លើងលេខ ៣៣៦-៣៣៧ ស្ថិតនៅភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូូូ។
រថយន្តម៉ាកហ៊ីយុនដាយបែន ពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 3B-0665 បើកបរដោយឈ្មោះ សៀង ចាន់ថា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ទិសដៅបើកបរពី លិចទៅកើត ដោយប្រើប្រាស់ល្បឿនលឿន ទៅបុកម៉ូតូបើកបរពីមុខ ចេញពីផ្ទះពីត្បូងទៅកើត ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ណូ យូសុះ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចាម នៅភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បានឌុបប្រពន្ធឈ្មោះ ឡឹប រ៉គីយះ អាយុ៤៥ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)។
-ខូចខាត ម៉ូតូ និង រថយន្ត កំរិតស្រាល ។
-អ្នកជិះម៉ូតូទាំងពីរអ្នកពាក់មួកសុវត្ថិភាព តែអ្នកបើកបរម៉ូតូមិនដាក់គន្លឹះសុវត្ថិភាព ។វត្ថុតាងទាំងពីរគ្រឿងខាងលើ សមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ៕