មីយ៉ាន់ម៉ា បានបិទធនាគារជាបន្តបន្ទាប់ ដោយដាក់កម្រិតលើការដកប្រាក់ ចំពេលមានការប្រឆាំង

ធនាគារកណ្តាលមីយ៉ាន់ម៉ា បានដាក់កម្រិតលើការដកប្រាក់សម្រាប់ប្រជាជន និងអាជីវកម្ម ដោយតម្រូវឱ្យសាខាធនាគារផ្អាកប្រតិបត្តិការ ក្នុងបរិបទនៃការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ នៅតែបន្តរីករាលដាល។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ធនាគារកណ្តាលមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ខែកុម្ភៈ បានចេញបទបញ្ជាកំណត់ ការដកប្រាក់ដោយផ្ទាល់ពីធនាគារ និងតាមរយៈម៉ាស៊ីនATM។ ជាក់ស្តែងការកំណត់ក្នុងការដកប្រាក់ ពីគណនី របស់បុគ្គលម្នាក់ៗ គឺ២លានkyat /សប្តាហ៍ (ប្រហែល១៤០០ដុល្លារ) ខណៈដែលដែនកំណត់សម្រាប់អាជីវកម្មគឺ ២០លានkyat /សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី១ខែមីនា៕