រាជរដ្ឋាភិបាលកំណត់កាលបរិច្ឆេទបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ មិថុនា ២០២២

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី។

កម្ពុជាបានចាប់ផ្ដើមការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាលើកដំបូង ឬអាណត្តិទី១កាលពីឆ្នាំ២០០២។ ការបោះឆ្នោតឆ្នាំ២០២២គឺជាការបោះឆ្នោតអាណត្តិទី៥៕