លោក Duterte បានគំរាមលុបចោលសន្ធិសញ្ញាVFA ប្រសិនបើអាមេរិកដាក់អាវុធនុយក្លេអ៊ែរនៅហ្វីលីពីន

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានគំរាមលុបចោលសន្ធិសញ្ញា(VFA) ជាមួយសហរដ្ឋអាមេរិកភ្លាមៗ ប្រសិនបើលោករកឃើញថា វ៉ាស៊ីនតោនដាក់អាវុធនុយក្លេអ៊ែរនៅហ្វីលីពីន។

PhilStarបានរាយការណ៍ថា លោកDuterteនៅថ្ងៃទី២៨ ខែកុម្ភៈ បានព្រមានទីក្រុងម៉ានីលនឹងលុបចោលVFA ជាមួយសហរដ្ឋអាមេរិកជាបន្ទាន់ ប្រសិនបើលោកមានព័ត៌មានជាក់លាក់អំពីឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងវ៉ាស៊ីនតោន នៅលើទឹកដីនៃអាស៊ីអាគ្នេយ៍។ VFAដែលបានចុះហត្ថលេខាជាច្រើនទសវត្សកន្លងមកនេះ អនុញ្ញាតឱ្យទាហានអាមេរិករាប់ពាន់នាក់ធ្វើដំណើរ ទៅប្រទេសហ្វីលីពីនដើម្បីធ្វើសមយុទ្ធយោធា និងប្រតិបត្តិការជំនួយមនុស្សធម៌៕