សត្តឃាតដ្ឋាននៅកម្ពុជាត្រូវបិទនៅថ្ងៃស្អែកនេះ​

អង្គការ​ Four Paws International បានអោយដឹងថា​សត្តឃាតដ្ឋាននៅកម្ពុជាត្រូវបិទនៅថ្ងៃស្អែកនេះហេីយ​ ក្រោយធ្វើការប្រយុទ្ធប្រឆាំងអស់រយៈពេលជាងមួយឆ្នាំមកនេះ បានក្លាយជាការពិតហើយ។

បន្ទាប់ពីឆ្កែចំនួន៦១ក្បាល ត្រូវបានសង្គ្រោះនៅខេត្តសៀមរាបខណៈពេលបម្រុងដឹកទៅសត្តឃាតដ្ឋានកាលពីសប្ដាហ៍មុន ថ្ងៃស្អែកនេះ នឹងនាំមកនូវជោគជ័យដ៏ធំមួយទៀតសម្រាប់ការ​ប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ។

អង្គការ​ Four Paws International :​ នៅពេលយើងបានមកដល់បរិវេណនាសប្ដាហ៍នេះ ក្រុមការងារយើងអាចកំណត់បានអត្តសញ្ញាណ ឆ្កែ១៦ក្បាល ក្នុងទីងងឹតដ៏គួរឱ្យព្រឺក្បាល។ អារម្មណ៍នៃការដើរឆ្លងកាត់កន្លែងដែលឆ្កែមួយលានក្បាលត្រូវបានសម្លាប់តាំងពីឆ្នាំ១៩៩៥ គឺមិនអាចបរិយាយបានទេ។ ប៉ុន្តែយើងមានក្ដីសង្ឃឹម សត្វដែលយើងបានរកឃើញ គឺនៅមានជីវិតទោះបីវាមានរូបរាងពិបាកមើលយ៉ាងណាក៏ដោយ។ ដេកគរលើគ្នា ក្រាបរួញដោយក្ដីភ័យខ្លាចនៅក្នុងទ្រុងដែកច្រែះចាប់បួន ខ្សោះជាតិទឹកយ៉ាងធ្ងន់ធ្ងរ ហើយភាគច្រើនភ័យរន្ធត់ផងនោះ ពួកវាលែងចង់ប្រយុទ្ធតតាំងទៀតហើយ។

ពួកវាភាគច្រើនមានអាយុក្រោម៦ខែ ហើយបើគ្មានបេសកកម្មនេះទេ ជីវិតរបស់ពួកគេនឹងត្រូវចប់មិនខាន។

ភ្លាមនោះយើងបានឮសំឡេងព្រុសនៅខាងក្រោយទីតាំងពីឆ្កែតូចមួយក្បាលសម្បុរត្នោតចាស់ ដែលមើលទៅហាក់អាយុនៅតិចជាងឆ្កែដទៃទៀត។ នៅពេលប្រទះឃើញយើង វាព្យាយាមធ្វើយ៉ាងណាឱ្យយើងចាប់អារម្មណ៍ និងមករាក់ទាក់យើងដោយភាពស្និទ្ធស្នាលក្រៃលែង។

ឱ្យតែហុចដៃទៅជិត វាក៏លិឍ ដៃនោះភ្លាមៗ ហើយយកក្រញាំវាតោងដៃដែលកំពុងជួយនោះយ៉ាងជាប់មិនព្រមលែងឡើយ។ ភាពនឿយហត់ និងក្ដីបារម្ភរបស់យើងទាំងប៉ុន្មានបានបាត់អស់រលីងមួយរំពេចនៅពេលយើងមើលឃើញក្រសែភ្នែករបស់វា។ យើងបានដាក់ឈ្មោះវាថា Albus ហើយបានសន្យានឹងវាថាថ្ងៃស្អែកវានឹងត្រូវបានដោះលែងហើយ។

ជាមួយនឹងការបិទនេះ យើងកំពុងបន្តបេសកកម្មរបស់យើង។ តែយើងត្រូវការជំនួយរបស់អ្នកដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាដឹងថាការជួញដូរនេះត្រូវតែបញ្ឈប់ដើម្បីការពារជីវិតរាប់លាន។

ប្រភព÷​ Four Paws International