សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាឪពុកបង្កើតម្នាក់ ករណីរំលោភសេពសន្ទវៈលើកូនស្រីអាយុ ១០ឆ្នាំ

ពោធិ៍សាត់៖​ រឿងអាស្រូវមួយត្រូវបានបែកធ្លាយកាលពីថ្ងៃទី០១​ ខែមិនា​ ឆ្នាំ២០២១ ដោយឪពុករំលោភសេពសន្ធវ:លើកូនស្រីបង្កើតអាយុ១០ឆ្នាំម្នាក់រហូតដល់បានសម្រេចករណីនេះកើតឡើងកាលពីវាលាម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចវាលស្រែខាងជើងផ្ទះជនរងគ្រោះប្រមាណជា ២០០ម៉ែត្រ(ក្នុងគម្ពោតព្រៃល្ពាក់)ស្ថិតនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ អច​ ស​រ ភេទស្រីអាយុ១០ឆ្នាំ ជនជាតិខ្មែរ ាមុខរបរសិស្ស ស្នាក់នៅភូមិស្វាយស ឃុំស្នាអន្ស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ាត្រូវជាកូនបង្កើតរបស់ជនសង្ស័យឈ្មោះ ឡូត រដ្ឋ(ហៅសៅ) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់របស់ឈ្មោះ រឿន អៀងសំអាត  អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរៀបរាប់សមត្ថកិច្ចឲ្យដឹងថា គាត់បានមើលឃើញឈាមចេញតាមទ្វារមាសប្រឡាក់សំពត់កូនស្រីខ្លួនគាត់ក៍សួរកូនស្រីរបស់គាត់ ឈ្មោះ អ​ សចរ មានរឿងអីកូនបានជាហូរឈាមតាមទ្វារមាសច្រើនម្លេះនៅពេលនោះវាមិនព្រមឆ្លើយអ្វីទាំងអស់ដោយសាខ្លាចឪពុកខ្លួនធ្វើបាប គាត់ក៍លែងសួរនាំទៅ។

មួយសន្ទុះក្រោយមកខ្លួនគាត់បានលួងលោមកូនស្រីសួរទៀតថាអ្នកណាធ្វើបាបកូនខណ:នោះវាឆ្លើយថាប៉ាវាបានចាប់រំលោភវានៅវាលស្រែក្រោយផ្ទះ(នៅគុម្ពោតព្រៃល្ពាក់) ឮកូនឆ្លើយប្រាប់បែបនេះខ្លួនគាត់ធ្លាក់ថ្លើមក្តុកនឹកស្មានមិនដល់ថាវាមានរឿងអាស្រូវនេះកើតឡើងរួចក៏ទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាអន្សាតែម្តងទៅ។

គួរំលឹកផងដែរថាគាត់ជាម្តាយកុមាររងគ្រោះសង្ស័យយូរហើយចាប់តាំងពីគាត់ឆ្លងទន្លេបានកូនតូច១ទៀតតាំងពីពេលនោះមកប្តីរបស់គាត់មានចរឹកប្លែងៗខុសពីធម្មតារហូតមកដល់ថ្ងៃកើតហេតុទើបដឹងថារឿងអាស្រូវនេះកើតឡើងនៅចំពោះខ្លួន។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះនិងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ នាថ្ងៃទី០១ខែមិនាឆ្នាំ២០២១នៅវេលាម៉ោង១៨និង២៣នាទី ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តនៅថ្ងៃទី២ម្សិលមិញដើម្បីចាត់ការបន្ត ៕