ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីលួចសម្ភារៈ

កណ្តាល÷ ថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ វេលាម៉ោង ០៩ និង ០០ នាទីព្រឹក។ ចំណុចនៅក្នុងបរិវេនដីឡូត៍ផ្ទះរបស់ឈ្មោះ អ៉ឹម ទិត្យសុខចាន់ ភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្ត កណ្តាល ។ ជនរងគ្រោះឈ្មោះ អ៉ឹម ទិត្យសុខចាន់ ភេទប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិ ខ្មែរ មុខរបរកសិករ។ ទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្ត កណ្តាល ។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ខុម វិរ៉ូត ហៅប៉ាវ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ។ ទីលំនៅ ភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្ត កណ្តាល(មានសារធាតុញៀននូវក្នុងទឹកនោម)។ វត្ថុតាងចាប់យក ៖

-កំណាត់ដែក និង សង្ក័សី មួយចំនួន

-សំណាញ់ដែក ចំនួន ០១ ដុំ ប្រវែង ២០ ម៉ែត្រ ។

សភាពនៃរឿងហេតុ÷ នៅថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១ វេលា ម៉ោង ១៤ រសៀល ជនរងគ្រោះឈ្មោះ អ៉ឹម ទិត្យសុខចាន់ បានទៅភ្ជាប់ពាក្យប្អូនស្រីជីដូនមួយនៅខេត្ត តាកែវ ដោយបានផ្ញើផ្ទះ ឲ្យឈ្មោះ ហ៊ូ សុត ភេទ ប្រុស អាយុ ៦៥ ឆ្នាំ ជួយមើលការខុសត្រូវជំនួស ។

លុះដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ខុម វិរ៉ូត ហៅ ប៉ាវ បានធ្វើសកម្មភាព ចូលលួចសម្ភារៈ សំណង់ នៅក្នុងរោងដែករបស់ជនរងគ្រោះ រួចលើកយកមកទុកក្រោមដើមស្វាយ ក្នុងដីឡូតិ៍របស់ខ្លួនជនរងគ្រោះដដែល បន្ទាប់មកទៀត ជនសង្ស័យឈ្មោះ ខុម វិរ៉ូត ហៅ ប៉ាវ បានហៅរឺម៉កអ្នកដើរទិញអេតចាយ ឲ្យមកទិញ សម្ភារៈសំណង់របស់ជនរងគ្រោះខាងលើ ដែលខ្លួនបានធ្វើសកម្មភាពលួចយកទៅទុកនៅក្រោមដើមស្វាយនោះ ក្នុងពេលនោះ ឈ្មោះ ហ៊ូ សុត ភេទ ប្រុស អាយុ ៦៥ ឆ្នាំ ជាអ្នកចិញ្ចឹមត្រីនៅក្នុងដីឡូតិ៍របស់ជនរងគ្រោះ បានឃើញក៏បានទៅហាមឃាត់ មិនឲ្យអ្នកទិញអេយចាយ ទិញសម្ភារៈសំណង់ខាងលើទេ និងបានតេទូរស័ព្ទទៅប្រាប់ជនរងគ្រោះ ដែលបានទៅភ្ជាប់ពាក្យប្អូនស្រីជីដូនមួយនៅខេត្តតាកែវ បន្ទាប់ពីបានទទួលព័ត៍មាន ភ្លាម ជនរងគ្រោះបានត្រឡប់មកពីតាកែវ មកផ្ទះរបស់ខ្លួនវិញ និង បានតេទូរស័ព្ទប្ដឹងសមត្ថកិច្ចប៉ុស្តីរដ្ឋបាលកំពង់អុស ក្រោយមកទៀតកម្លាំងប៉ុស្តិ៍កំពង់អុស បានចុះទៅដល់កន្លែងកើតហេតុ ក្នុងខណៈពេលនោះដែរ ជនសង្ស័យឈ្មោះ ខុម វិរ៉ូត ហៅ ប៉ាវ បានឃើញសមត្ថកិច្ចក៏រត់គេចខ្លួនចូលក្នុងទឹកទន្លេខាងមុខផ្ទះជនរងគ្រោះ ឃើញដូច្នេះជនរងគ្រោះ និងប្រជាពលរដ្ឋ បានហៅជនសង្ស័យឲ្យឡើងមកលើគោក និងចាប់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កំពង់អុស បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរនិង ចាត់ការតាមនីតិវិធី ៕