កុមារាពិការជើងម្នាក់ វាចុះលេងអាងទឹក បណ្តាលឲ្យលង់ស្លាប់

ករណីក្មេងលង់ទឹកនៅថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​១៧​:៣០នាទី ចំណុច​ផ្ទះរបស់​ឈ្មោះ សេ រ៉ា ភេទប្រុស ស្ថិតក្នុងភូមិ​ថ្នល់​ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ កុមាររងគ្រោះឈ្មោះ រ៉ា សុខជា ភេទ ស្រី អាយុ ៨ឆ្នាំ ជាមនុស្សពិការជើង (ស្លាប់មួយកំណាត់ក្រោម) បានវាចុះលេងអាងទឹក ជម្រៅកន្លះម៉ែត្រ ក៏បណ្តាលអោយលង់ទឹកស្លាប់ភ្លាមៗ ។

តាមការអះអាងរបស់ឪពុក​ម្តាយ សាច់ញាតិ និងតាមការ​ពិនិត្យ​របស់​មន្រ្តី​ជំនាញ ឃើញថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ៕