ខ្មែរម្នាក់ស្ថិតក្នុងចំណោមមនុស្ស៤២នាក់ ឆ្លងកូវីដ១៩ នៅថៃ

ពលរដ្ឋខ្មែរម្នាក់ស្ថិតក្នុងចំណោមមនុស្ស៤២នាក់ ដែលប្រទេសថៃ រកឃើញថាឆ្លងជំងឺកូវីដ១៩។ នេះបើ យោង តាម ការ ចេញផ្សាយពីគេហទំព័រ Bangkok Post នៅ ថ្ងៃនេះ។

ប្រទេសថៃបានបន្ថែមករណីឆ្លងជំងឺកូវីដ១៩ចំនួន ៤២ករណីទៀតនៅថ្ងៃអង្គារនេះ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ទៅ២៦,០៧៣នាក់។

ការស្លាប់ថ្មីមួយករណីក៏ត្រូវបានរាយការណ៍ផងដែរ ដោយធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៨៤នាក់៕