ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខណ្ឌកំបូល៖​ នៅថ្ងៃទី០២​ ខែកុម្ភៈ​ ឆ្នាំ២០២១​ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលបានចុះធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យឈ្មោះ ម៉ៃ ភីន (ហៅអឹម) ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ​ បច្ចុប្បន្នស្នាក់នៅភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ​ ពាក់ព័ន្ធករណី​ “ជួញដូរ និងចែកចាយគ្រឿងញៀន”​ នៅចំនុចរោងស្នាក់នៅកម្មករសំណង់ស្ថិតក្នុងភូមិ ថ្មដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។ វត្ថុតាងដកហូត÷

១.ក្រាមពណ៌សថ្លា ចំនួន៤១កញ្ចប់ (០១កញ្ចប់ធំ១កញ្ជប់ធំល្មមនិង៣៩កញ្ចប់តូច)សង្ស័យជាគ្រឿងញៀន

២.ទូសព្ទដៃ០១គ្រឿង,ម៉ាក HIYA

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងបានបញ្ជូនទៅការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តនិតិវិធីច្បាប់​៕