ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធនឹងករណីលួច

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី ០៣ ខែ មិនា ឆ្នាំ២០២១ វេលាម៉ោង ១៧ : ០០ នាទី ។ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះកិច្ចប្រតិបត្តិការ អនុវត្តដីកា ដោយបាននាំខ្លួនជនត្រូវចោទ ០១នាក់ ឈ្មោះ សុខ សុបិន្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ ខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

តាមរយៈដីកាបង្កាប់ឲ្យនាំខ្លួនលេខ ៦៦ ចុះថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ ពីបទលួច ប្រព្រឹត្តនៅចំណុចភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ។

បច្ចុប្បន្នជនត្រូវចោទត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕