ចិន បដិសេធលើសម្ព័ន្ធមិត្តយោធា ជាមួយ រុស្ស៊ី

ក្រសួងការពារជាតិចិន បានបដិសេធចំពោះពាក្យចចាមអារាមថា ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ នឹងបង្កើតសម្ព័ន្ធមិត្តយោធា ដើម្បីប្រឈមមុខជាមួយNATO។

ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១ ខែមីនា ថា “ទំនាក់ទំនងយោធាចិន-រុស្ស៊ី គឺជាកម្លាំងជំរុញដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំង២”។ ”ភាគីទាំង២អនុវត្តតាមគោលការណ៍ មិនសម្ព័ន្ធមិត្ត មិនប្រឈមមុខ និងមិនផ្តោតលើប្រទេសទី៣ ដែលខុសគ្នាទាំងស្រុង ពីសម្ព័ន្ធភាពយោធារវាងប្រទេសមួយចំនួន”៕