ជនបរទេស​ជនជាតិ​កាណាដា​ វ័យ​ចំណាស់​ម្នាក់​ ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ ដោយជម្ងឺ​ប្រចាំ​កាយ

នៅថ្ងៃទី​ ០៤​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ នាវេលាម៉ោង ០៦:០០ នាទីព្រឹក មានជនបរទេស ០១ នាក់ ឈ្មោះ Benjamin Robert ភេទប្រុស អាយុ ៧៥ ឆ្នាំ ជនជាតិ កាណាដា កាន់លិខិតឆ្លងដែនលេខ HG642026 ផុតកំណត់ថ្ងៃទី 17-09-2021 និងទិដ្ឋាកាលេខ EEX1900195973 ផុតកំណត់ថ្ងៃទី 25-07-2021 បានដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះជួល ហ.ស.វ.ភ ស្ថិតក្នុងភូមិ ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ក្រោយទទួលបានពត៌មាន កម្លាំងការិយាល័យជំនាញ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញខេត្តចុះធ្វើកោសល្យវិច័យសព ។

ក្រោយពិនិត្យរួច បានសន្និដ្ឋានថាសពបានស្លាប់ដោយ រោគាពាធបច្ចុប្បន្ន​ តម្កល់​ទុក​នៅមន្ទីរពេទ្យខេត្តរង់​ចាំ​ ខាង​ស្ថានទូត​មក​ទទួល​យក​ ៕