ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គីភ័យលេបត្របាក់អស់

ខេត្ត​បន្ទាយមានជ័យ​៖ ថ្ងៃព្រហស្បតិ៍ ៦ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១២:៣០​ នាទី​ មានករណីភ្លើងឆះផ្ទះ​ប្រជាពលរដ្ឋបនៅ​ ភូមិស្រះរាំង​ ឃុំស្រះរាំង ស្រុកមង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ ។ ម្ចាស់ផ្ទះឈ្មោះ ញៀន សៀក​ ភេទស្រី​ អាយុ​ ៦២​ឆ្នាំរស់នៅភូមិកើតហេតុខាង​លេី​ ។  មូលហេតុ បណ្តាលមកពី​ផ្ទុះខ្សែភ្លើង​ ។ ​ សំភារះខូចខាត់រួមមាន÷

-​ ផ្ទះមានទំហំ ៦×៨ ជញ្ជាំងក្តា សង់អំពីឈើរដំបូលប្រក់សង្គ័ស្សី

-​ ទូរទស្សចំនួន ០១​ គ្រឿង

-​ កង្ហាល់ ចំនួន ០៤​ គ្រឿង

-​ សំលៀកបំពាក់មួយចំនួនធំ

-​ អង្ករ ៧០ គីឡូក្រាម

-​ លុយចំនួន​ ១០០០០​ B​ (មួយម៉ឺនបាត)

-​ ខ្សែករមាស់ចំនួន​ ០១​ ដំឡឹង

-​ ផ្លាកដែមូយខ្សែរទម្ងន់​ ០១​ ដំឡឹងផ្លាក់ទីន​ និងរបស់របរចានឆ្នាំងគ្រឿងបរិភោកផ្សេងៗ​ ។

សរុបគិតជាទឹកប្រាក់ទំងអស់មាន​ គិតជាប្រាក់បាតចំនួន​ ៩៦០០០​ B​ គិតជាប្រាក់រៀល ៤.៧៥០,០០០​ រៀល។

​ ក្នុងកិច្ចប្រតិបត្តិការនេះយើងចេញរថយន្តទៅជួយសង្រ្គោះមិនទាន់ពេលទេ ដោយសារផ្លូវពិបាកនិងនៅឆ្ងាយដាច់ស្រយាល ។

​ ករណីនេះមិនបណ្ដា អោយឆេះរាលដាលប៉ះពាល់ដល់ទ្រព្យសម្បបត្ដិនិងអាយុជីវិតអ្នកដ៏ទៃឡើយ៕