ពលរដ្ឋខ្មែរអាយុ​៥៩​ឆ្នាំចុះ ចាក់ Sinopharm រីឯលើស៦០​ឆ្នាំ​ចាក់ AstraZeneca


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រ បាន​ប្រកាសពីយុទ្ធនាការ​ចាក់វ៉ាក់សាំងផ្លូវការនៅកម្ពុជា ដោយពលរដ្ឋខ្មែរចន្លោះពីអាយុ​១៨ដល់​៥៩​ឆ្នាំ ត្រូវចាក់វ៉ាក់សាំង Sinopharm ដែលជាជំនួយ​របស់ចិន ឯពលរដ្ឋអាយុ​៦០ឆ្នាំ ត្រូវចាក់វ៉ាក់សាំងអង់គ្លេសដែលផលិតនៅឥណ្ឌា AstraZeneca ដែលជាជំនួយ​ពីយន្តការ COVAX
គិតដល់ពេលនេះ ពលរដ្ឋកម្ពុជាជាង​១២,៥ម៉ឺននាក់ហើយដែលបាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បន្ទាប់ពី​បាន​ជំនួយ៦០ម៉ឺនដូសពីភាគីចិននូវវ៉ាក់សាំង Sinopharm ហើយកាលយប់​ពីថ្ងៃទី២ ខែមីនា កម្ពុជា​បាន​វ៉ាក់សាំង AstraZeneca ៣២៤០០០ដូស តាមរយៈយន្តការ COVAX។ នៅមុនចូលឆ្នាំខ្មែរ កម្ពុជានឹងទទួលបាន​៤០ម៉ឺនដូសបន្ថែមទៀតពីចិន៕