សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា បានកុម្ម៉ង់ទិញវ៉ាក់សាំង ១លានដូសពីឥណ្ឌា និង ១លានដូសពីចិន បន្ថែមទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ក្រៅពីវ៉ាក់សាំងដែលកម្ពុជាបានទទួល កម្ពុជា ក៏បានកុម្ម៉ង់ទិញវ៉ាក់សាំងបន្ថែមទៀត ក្នុងនោះ ១លានដូសពីប្រទេសឥណ្ឌា និង ១លានដូស ពីប្រទេសចិន។

ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងផែរថា ក្រៅពីវ៉ាក់សាំងផលិតនៅប្រទេសឥណ្ឌា និងប្រទេសចិន សម្តេចក៏បានណែនាំឱ្យក្រុមការងារពិនិត្យមើលលទ្ធភាពក្នុងទិញវ៉ាក់សាំងពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបន្ថែមទៀតផងដែរ ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២ប្រភេទ គឺ ស៊ីណូហ្វាម ដែលបានផ្តល់ដោយប្រទេសចិន ចំនួន ៦០ម៉ឺនដូស ដែលបានកំពុងចាក់ជូនកម្លាំងជួរមុខ និងក្រុមអាទិភាព និងវ៉ាក់សាំងអាស្ត្រាហ្សីណេកា ដែលផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ៣២ ៤០០០ដូស៕