សម្តេច​តេជោ​ បញ្ជាជាបន្ទាន់ឱ្យបិទការធ្វេីដំណេីរ​របស់​ពលរដ្ឋ​ចេញ​ពីខេត្ត​ព្រះសីហនុ​

នៅក្នុងសារពិសេសបន្ទាន់សម្ដេចតេជោ​បាន​បញ្ជាក់ថា​ យេីងមិនអាច​បិទខេត្ត​ទាំងមូល​បាន​ទេ​ ពីព្រោះ​ត្រូវ​ចរាចរណ៍​ទំនិញ​ចេញ​ចូល​ ដូច្នេះត្រូវ​បិទការចាកចេញរបស់មនុស្សទៅកាន់​ខេត្ត​កំពត​ ​កែប​ និង​ចេញមកតាម​ផ្លូវ​ជាតិ​លេខ​៤​ជាដើម​ ។

បញ្ហាសំខាន់គឺកុំអោយរីកចេញពីខេត្ត​ព្រះសីហនុ​ ទៅកាន់​ខេត្ត​ផ្សេងៗ​ ដូច្នេះ​ត្រូវ​រកវិធីហាមឃាត់​រថយន្ត​ចេញពីខេត្តដែលក្រៅពី​រថយន្ត​ដឹក​ទំនិញ​។​ សម្តេច​ណែនាំ​ថា​កុំអោយប៉ះពាល់​ ដល់ការដឹកទំនិញ​ ចេញ​ចូល​។

បន្ថែម​ពី​នេះ​ សម្តេច​តេជោ​បាន​ជម្រុញ​អោយ​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​ទាំង​ ស៊ីណូហ្វាម​និង​Astra Zeneca ជាពិសេសសម្រាប់​មន្ត្រី​រាជការ​ និង​អ្នក​ចូលនិវត្តផងដែរ​ ដែលវ៉ាក់សាំងបញ្ជូនទៅក្រុងព្រះសីហនុ​នៅថ្ងៃនេះ​ ៕