អូនហត់ហើយ! ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ស្រុកគិរីវង់÷ ជាក់ស្តែងនៅថ្ងៃពុធ០៤រោចខែផល្គុន ឆ្នាំជូត​ទោស័កព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៤ និង ០៥ នាទី ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនី យ៍ ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលពីឯកឧត្តមព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក វរសេនីយ៍ឯក យុគ​ សា​រ៉ាត់​ អធិការ នគរបាលស្រុក បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្តសំខាន់ៗក្នុងមូលដ្ឋាន ដល់ចំណុចខាងជើងកោះជើងដំរីស្ថិតភូមិពង្រ ឃុំរាមអណ្តើក ស្រុកគិរីវង់​ ខេត្តតាកែវ​ បានប្រទះឃើញមុខសញ្ញាជនសង្ស័យម្នាក់កំពុងជួញដូរ​ ចែកចាយ នូវសារធាតុញៀន ភ្លាមនោៈសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យមានឈ្មោៈ ៖ ឈួន ចន្ធូ ភេទស្រី អាយុ២៩ឆ្នាំ (មុខរបរមិនពិតប្រាកដ) ទីកន្លែងកំណើតនៅ ខេត្តកំពត បច្ចុប្បន្នស្នាក់ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់​ ខេត្តតាកែវ (ជនសង្ស័យនេៈជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ) ។ សមត្ថកិច្ចយើងបានឆែកឃើញវត្ថុតាងរួមមាន÷

ម្សៅក្រាមថ្លាពណ៍សចំនួន០១ញ្ចាប់តូចនៅជាប់ខ្លូន ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ៕