ជនសង្ស័យ ០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចលុយព្រះសង្ឃ

ខេត្តស្វាយរៀង៖ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ម៉ោង ១១:០០នាទី ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆានចង្ហាន់ច្រង់ មានជនសង្ស័យ ០២នាក់ ដែលមានឈ្មោះ ណុំ ណែត ភេទប្រុស អាយុ ២៥ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូ ម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និង ឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1AA-7889 បានធ្វើ សកម្មភាពឡើងទៅលើកុដ្ឋ រួចហើយលួចយកប្រាក់របស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០រៀល ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូទៅទិសខាងត្បូង។

ទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទភ្លាមៗ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានបញ្ជាទៅដល់គ្រប់គោលដៅ ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបត់ត្រឡប់ក្រោយ កម្លាំងនគរបាលបានបើករថយន្តដេញតាម ពីក្រោយរហូតធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង ០២ នាក់ ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕