ថៃរំពឹងសេដ្ឋកិច្ចកើនឡើង 2.8 ភាគរយ ខណៈដែលវិស័យទេសចរណ៍នៅបន្តរងផលប៉ះពាល់

យោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃកាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញថាសេដ្ឋកិច្ចរបស់ថៃនឹងអាចកើនឡើងបានប្រមាណជា 2.8 ភាគរយឡើងវិញនៅឆ្នាំនេះ ខណៈដែលកំណើននេះមិនទាន់គ្រប់តាមការចង់បានរបស់ខ្លួននោះឡើយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom Termpttayapaisith បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តីវិស័យទេសចរណ៍របស់ថៃនឹងនៅតែបន្តមានភាពខ្សត់ខ្សោយដដែលនៅក្នុងឆ្នាំនេះ ដែលវាគឺជាវិស័យស្នូលបន្ទាប់ពីវិស័យនាំចេញរបស់ប្រទេស។

លោក Arkhom ដែលបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានថា៖សេដ្ឋកិច្ចរបស់ថៃឆ្នាំនេះនឹងកើនឡើងផុតពីចំណុចទាបបំផុតដែលយើងទទួលបានកាលពីឆ្នាំទៅ ប៉ុន្តែយើងមិនរីករាយទៅនឹងតួលេខនេះប៉ុន្មានទេ ពីព្រោះថាជាក់ស្តែងវាមានគម្លាតពីគ្នាតិចតួចប៉ុណ្ណោះ៕