ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ម

ពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នឹងអនុញ្ញាតឲ្យរៀបចំឡើងនៅខែក្រោយនេះដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ច ប៉ុន្តែការប្រារព្ធពិធីត្រូវតែគោរពតាមវិធានការគ្រប់គ្រងជំងឺ ដែលនេះបង្កឲ្យមានក្តីព្រួយបារម្ភអំពីបញ្ហាសុខភាពមួយចំនួនពីក្រុមគ្រូពេទ្យ។

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបង្ហាញសញ្ញាបន្ធូរបន្ថយបន្ថែមទៀតនៃការរឹតបន្តឹងលើការធ្វើដំណើរដើម្បីជំរុញសេដ្ឋកិច្ច ដោយលោកនិយាយថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីអាចត្រូវបានប្រារព្ធធ្វើឡើងយ៉ាងពេញលេញ ប៉ុន្តែលុះត្រាតែវិធានការគម្លាតសង្គមត្រូវបានគោរព។

លោកនិយាយថា លោករំពឹងថា បម្រាមធ្វើដំណើរទំនងជានឹងត្រូវបន្ធូរបន្ថយបន្ថែមទៀតកាន់តែច្រើន ដែលនឹងអាចជំរុញស្មារតីនៅថ្ងៃចូលឆ្នាំ៕