ទំនិញខូចគុណភាព ១៥៨គីឡូក្រាម ត្រូវបានមន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ធ្វើការដុតកម្ទេចចោល

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ មន្រ្តីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន ១៥៨គីឡូក្រាម ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យឃើញ និងរឹបអូសបាននាខែកុម្ភៈកន្លងមក៕